Revelation of John 10

1ខ្ញុំបាន​ឃើញទេវតា​ដ៏​ខ្លាំងពូកែមួយ​រូប​ទៀត​ចុះ​មកពីលើមេឃ​មាន​ពពកព័ទ្ធ​ជុំ​វិញ​ហើយ​នៅ​លើក្បាល​មាន​ឥន្ទធនូមុខទេវតានោះដូចជាព្រះអាទិត្យរីឯជើងដូចជាបង្គោលភ្លើង 2ហើយនៅក្នុងដៃមានសៀវភៅ​តូច​មួយ​ដែល​បាន​បើកជាស្រេច។ ​ទេវតា​នោះ​បាន​ដាក់ជើងស្ដាំលើសមុទ្រហើយ​ជើង​ឆ្វេងលើដីគោក 3ទាំងស្រែកឡើង​ដោយ​សំឡេងយ៉ាងខ្លាំងដូចជាសត្វតោស្រែករោទ៍ហើយពេល​ទេវតា​នោះ​ស្រែកឡើងផ្គរលាន់​ទាំង​ប្រាំពីរ​ក៏​និយាយ​ដែរ។ 4នៅពេលផ្គរលាន់​ទាំង​ប្រាំពីរ​បាន​និយាយ​រួច​ហើយ​នោះ​ខ្ញុំ​ក៏​បម្រុងនឹងសរសេរទុកប៉ុន្ដែ​ខ្ញុំ​សំឡេងមួយចេញពី​លើ​មេឃ​មក​ថា៖ ​«ចូរ​បំបិទ​សេចក្ដី​ដែលផ្គរលាន់​ទាំង​ប្រាំពីរ​បាន​និយាយ​នោះ​ទៅកុំសរសេរសេចក្ដីទាំងនោះទុកឡើយ»។ 5បន្ទាប់មកទេវតាដែលខ្ញុំ​បាន​ឃើញឈរលើសមុទ្រនិងលើដីគោក​នោះ​ក៏​លើកដៃស្ដាំ​ឡើង​ទៅស្ថានសួគ៌ 6ហើយស្បថនឹង​ព្រះអង្គ​ដែលមាន​ព្រះជន្ម​រស់អស់កល្បជានិច្ច​គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃនិងអ្វីៗនៅលើមេឃផែនដីនិងអ្វីៗនៅលើផែនដីព្រមទាំងសមុទ្រនិងអ្វីៗនៅក្នុងសមុទ្រថា​៖​​«គ្មានពេលវេលា​ទៀត​ឡើយ 7ដ្បិតនៅគ្រានៃសំឡេងត្រែរបស់ទេវតាទីប្រាំពីរ​ដែល​លោក​បម្រុង​នឹង​ផ្លុំ​នោះ​សេចក្ដីអាថ៌កំបាំង​របស់​ព្រះជាម្ចាស់​នឹង​បាន​សម្រេចដូច​ព្រះអង្គ​បាន​ប្រកាសប្រាប់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ជា​បាវបម្រើ​របស់​ព្រះអង្គ»។ 8បន្ទាប់មកសំឡេងដែលខ្ញុំ​បាន​ពី​លើ​មេឃ​នោះ​ក៏​និយាយមកកាន់ខ្ញុំម្ដងទៀតថា៖ ​«ចូរទៅយកសៀវភៅដែលបាន​បើក​ជាស្រេចនៅក្នុងដៃទេវតាដែលឈរលើសមុទ្រនិងលើដីគោក​នោះ​ចុះ»។ 9ដូច្នេះខ្ញុំ​ក៏​ទៅ​ហើយ​ប្រាប់ទេវតានោះ​ឲ្យ​ប្រគល់សៀវភៅតូចនោះមកខ្ញុំ។ ​ទេវតា​នោះ​ក៏​និយាយ​មក​ខ្ញុំថា៖ ​«ចូរ​យកសៀវភៅ​នេះ​ទៅបរិភោគចុះ​សៀវភៅ​នេះ​នឹង​ធ្វើ​ឲ្យ​ពោះអ្នកល្វីងប៉ុន្ដែនៅក្នុងមាត់អ្នកនឹងផ្អែមដូចទឹកឃ្មុំ»។ 10ខ្ញុំក៏​យកសៀវភៅតូចនោះពីដៃទេវតារួចបរិភោគ​ទៅ​ហើយនៅក្នុងមាត់ខ្ញុំ​សៀវភៅ​តូច​នោះ​ផ្អែមដូចទឹកឃ្មុំលុះពេលខ្ញុំបរិភោគ​រួច​ហើយ​ក៏​ធ្វើ​ឲ្យ​ពោះខ្ញុំល្វីង​មែន។ 11បន្ទាប់មកពួកគេ​ប្រាប់ខ្ញុំថា៖ ​«អ្នកត្រូវថ្លែងព្រះបន្ទូលម្ដងទៀតអំពីជនជាតិ​អំពី​ប្រទេស​អំពី​ភាសានិង​អំពី​ស្ដេចជាច្រើន»។
Copyright information for KhmKCB